ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ ចេញសេចក្ដីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នមូលដ្ឋានផ្សារធំទួលសង្កែ(សាំហាន់)ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ គិតចាប់ពីម៉ោង០០ និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩។
រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជាពិសេស អាជីវកទាំងអស់ឲ្យបានជ្រាបថា៖ អាស្រ័យដោយសា្ថនភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ២០២១” ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។
ចំពោះមុខ រដ្ឋបាលខណ្ឌឫស្សីកវ សូមផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារធំទួលសង្កែ (ផ្សារសាំហាន់) ក្នុងសង្កាត់ទួលសង្កែទី១ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បង ប្អូនអាជីវករ អតិថិជន កំដួចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ ។ ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌឫស្សីកវ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារនេះគិតចាប់ពីថ្ងៃទី០៥ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១មក បើមានអាក្ការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់ នៅក្នុងវិទ្យាល័យបាក់ទូក និងវិទ្យាល័យបឹងត្របែក ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត ។ រដ្ឋបាលខណ្ឌឫស្សីកែវ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារធំទួលសង្កែ(រសាំហាន់) មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សុខ ខេមរា