ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញបានចុះល្បាតត្រួតពិនិត្យរដ្ឋបាលចំហនៅចំណុចព្រៃចម្ការកៅស៊ូ ក៏បានជួបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

      ខេត្តត្បូងឃ្មុំ​ ៖​ ក្នុងអំឡុងពេលសមត្ថកិច្ច​ កំពុងមមាញឹកការពារនិងពង្រឹងវិធានការ​ ក្រសួង​សុខាភិបាល​លេីបញ្ហារីករាល​ដាលជំងឺកូវីដ-១៩​ តែបែរជាមានជនឆ្លៀត​ឱកាសលួចចរាចរថ្នាំញៀន​ ទីបំផុត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​រួមជាមួយវត្ថុ​តាងមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើការសាកសួរតាមនីតិវិធី​ ។ 

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យដឹងថា​ ជនសង្ស័យ​ត្រូវបានឃាត់ខ្លួននៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង​១៦:៤០នាទីល្ងាច ដោយកម្លាំងប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ខណៈចុះល្បាតត្រួតពិនិត្យរដ្ឋបាលចំហនៅចំណុចព្រៃចម្ការកៅស៊ូ ក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ 

សមត្ថកិច្ចបន្តថា​ នៅពេលនោះក៏បានជួបប្រទះនឹងមុខ​សញ្ញាម្នាក់ឈ្មោះ ចាន់ ដាលីន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងនៅក្នុងចម្ការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយសមត្ថកិច្ចយើងបានឱ្យឈ្មោះ ចាន់ ដាលីន យកកាបូបដៃពីក្នុងហោប៉ៅខោមកមើល ។ 

ក្រោយ​ឃាត់​ខ្លួន​សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន៨​កញ្ចប់ ដែលឈ្មោះ ចាន់ ដាលីន លាក់ទុកក្នុងកាបូបលុយ ហើយ​សមត្ថកិច្ចយើងបាន​នាំយកវត្ថុតាង និងជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីធ្វើការសាកសួរ ចងក្រងសំណុំរឿងតាមនីតិវិធី៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖