ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការនគរបាលជាតិ! ចេញបញ្ជាកម្លាំងនគរបាលនៅតាមគោលដៅទាំងអស់ ត្រូវក្រោកឈរដើម្បីសួរនាំអ្នកធ្វើដំណើរ ហើយត្រូវប្រើពាក្យសម្ដីឲ្យបានសមរម្យ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  បានដាក់បទបញ្ជាទៅកម្លាំងនគរបាលទាំងអស់ដែលត្រូវចាំការ នៅគោលដៅបិទខ្ទប់ការធ្វើដំណើរ ពិសេសនៅរាជធានីភ្នំពេញ ត្រូវក្រោកឈរដើម្បីសួរនាំរកលិខិតធ្វើដំណើរ ហើយត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យជាដាច់ខាត។

តាមរយៈសារសំឡេងនេះ ជាបទបញ្ជាដែលផ្ញើទៅកាន់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញសារព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា កម្លាំងប្រចាំការនៅតាមគោលដៅ មិនត្រូវអង្គុយ សួរនាំអ្នកធ្វើដំណើរនោះទេ ហើយជាពិសេសក៏មិនត្រូវរុញដាក់គ្នាដើម្បីសម្រេចក្នុងការអនុញ្ញាតឲ្យធ្វើដំណើរនោះដែរ។
នេះជាចំណុចដ៏ល្អបំផុតដែលថ្នាក់ដឹកនាំ បានគិតគូរបែបនេះ

ទី១-បញ្ចៀសការកកស្ទះ

ទី២-ងាយស្រួលអោយអ្នកឆ្លងកាត់បានដឹងពីលក្ខណះបែបណាដែលអាចឆ្លងកាត់បាន

ទី៣-សម្របសម្រួលអោយអ្នកជំងឺងាយបានទៅព្យាបាល

ទី៤-គួរមើលពីការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ

ទី៥-យល់ដឹងពីតួនាទី ភារកិច្ចងាយសម្រេច

ទី៦-ការប្រើពាក្យសំដីសមរម្យនោះហើយជាវប្បធម៌ខ្មែរយើង៕

ដោយ ៖ សិលា


ចែករំលែក៖