កីឡាករអត្តពលិករត់ប្រណាំង Eliud Kipchoge បានឈ្នះពានរង្វាន់ NN Mission Marathon នៅក្នុងការប្រណាំងចុងក្រោយរបស់គាត់មុនពេល គាត់ការពារតំណែងនៅឯការពន្យារពេលព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ឆ្នាំ២០២០ដែលគ្រោងធ្វើឡើងវិញនៅឆ្នាំ២០២១នេះ។
កីឡាករសញ្ជាតិកេនយ៉ាវ័យ៣៦ឆ្នាំរូបនេះបានចំណាយពេល២ម៉ោង ៤នាទី និង៣០វិនាទីក្នុងការ ប្រកួតលើកដំបូងរបស់ខ្លួនចាប់តាំងពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់នៅឯព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅទីក្រុងឡុង កាលពីឆ្នាំមុន។
កីឡាករ Compatriot Jonathan Korir ជាប់ចំណាត់ថ្នាក់លេខ២ ដោយលើស២នាទី និង១០វិនាទីត្រខណៈដែលកីឡាករ Goitom Kifle ជាប់ចំណាត់ថ្នាក់លេខ៣។ ការប្រណាំងនេះបានធ្វើឡើងនៅអាកាសយានដ្ឋាន Twente ក្នុងប្រទេសហូឡង់។
ដើមឡើយវាត្រូវបានធ្វើឡើងនៅទីក្រុងហាំប៊ឺកនៅថ្ងៃទី១១ ខែមេសា ប៉ុន្តែការរឹតបន្តឹងការរាតត្បាតជំងឺ Covid-19 ក្នុងតំបន់ មានន័យថាវាមិនអាចត្រូវបានធ្វើនៅក្នុងទីក្រុង ក្នុងប្រទេសអាឡឺម៉ង់បានទេ។
ក្រោយទទួលបានជ័យជម្នះកីឡាករ Kipchoge បាននិយាយថា “វាជាបេសកកម្មដែលបានសំរេចមុនព្រឹត្តិការណ៍ធំមកដល់។
វាស្ថិតក្នុងបរិយាកាសខុសៗគ្នាពេលមានជំងឺរាតត្បាតដើម្បីប្រាប់មនុស្សថាអ្នកនៅតែអាចរត់បាន។ នេះជាការសាកល្បងពិតប្រាកដឆ្ពោះទៅអូឡាំពិកទីក្រុងតូក្យូដើម្បីសាកល្បងភាពរឹងមាំរបស់អ្នក”។
ម្ចាស់កំណត់ត្រាពិភពលោក Kipchoge បានបាត់បង់ការរត់ម៉ារ៉ាតុងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៣ ដល់ខែតុលា ឆ្នាំ២០២០ នៅទីក្រុងឡុងបើទោះបីជាជាម្ចាស់ជើងឯក៤សម័យកាល និងជាកីឡាករធ្លាប់ឈ្នះការប្រកួតនៅ St James’s Park ក៏ដោយ។
មុនពេលព្រឹត្តិការណ៍រត់ម៉ារ៉ាតុង NN Mission លោក Kipchoge បាននិយាយថា លោកមិនបានផ្លាស់ប្តូររបបហ្វឹកហាត់របស់លោកចាប់តាំងពីការបរាជ័យនោះទេ ប៉ុន្តែបានបង្រៀនលោកពីរបៀបរត់ដោយគ្មានអ្នកគាំទ្រដែលបានធ្វើឡើងនៅលើជាសាធារណៈដោយសារតែជំងឺរាតត្បាត។
សូមបញ្ជាក់ថា អ្នកគាំទ្រមកពីបរទេសត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុនដែលការរត់ម៉ារ៉ាតុងផ្នែកបុរសគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋានសាប៉ូរ៉ូនៅថ្ងៃទី៨ ខែសីហាខាងមុខនេះ ៕ ដោយ៖ ភារៈ