ព័ត៌មានទាន់ហេតុការណ៍៖

សង្ហាណាស់ កូនប្រុសច្បងរបស់ខាត់ សុឃីម វ័យ១៦ឆ្នាំហើយ!

ចែករំលែក៖

ភ្នំពេញ៖ ធ្មេចបើកៗ ឆ្នាំនេះកូនប្រុសច្បងរបស់តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម មានឈ្មោះថា ខាត់ បញ្ញាស្កាយ អាយុ ១៦ឆ្នាំ និងពេញកំលោះពេញរូបពេញរាងហើយ ខណៈ ដែលសាច់ឈាមមុខមាត់សង្ហាខ្លាំង។ក្រៅពីមានមុខមាត់ស្រស់សង្ហា កូនប្រុសនាងក៏មានអត្តចរិកសុភាពរាបសារគួរឲ្យសរសើរ។
ថ្មីៗនេះរូបថតប៉ុន្មានសន្លឹកចុងក្រោយថ្មីៗនេះដែលត្រូវបានបញ្ចេញដោយអ្នកនាង ខាត់ សុឃីម បានធ្វើឲ្យអ្នកគាំទ្រនាងភ្ញាក់ផ្អើលខ្លាំងនឹងរូបសម្រស់កូនប្រុសកំលោះថ្ពាល់ខួច និងភ្ញាក់ផ្អើលគ្រប់គ្នាថា មានរូបរាងសង្ហា។ អ្នកគាំទ្រសរសើរអ្នកនាង ខាត់ សុឃីម ដែលបានចិញ្ចឹមកូនឲ្យមានសុខភាពល្អ ពិសេសប្រកបដោយគន្លងធម៌ និងមានចំណេះដឹង។ កាន់តែកោតសរសើរគឺសុភមង្គលពេញលេញរបស់ក្រុមក្រួសារមួយនេះដែលអ្នកនាង ខាត់ សុឃីមក៏មានកូនស្រីម្នាក់ដ៏គួរឲ្យខ្នាញ់ម្នាក់ឈ្មោះស្អាត ហើយពួកគេធ្លាប់បានធ្វើដំណើររួមគ្នាទៅកម្សាន្តនៅតំបន់នានាយ៉ាងមានសុភមង្គល ខណៈដែលលោកផាណូ ជាស្វាមីក៏មើលថែក្រុមគ្រួសារមួយនេះបានយ៉ាងល្អ។
កូនប្រុសរបស់អ្នកនាង ខាត់ សុឃីម កន្លងមកក៏ធ្លាប់បង្ហាញមុខក្នុងកម្មវិធីសិល្បៈមួយចំនួន និងធ្លាប់បានលេចមុខក្នុងការជួយ Live លក់ផលិតផលថែរក្សាសម្រស់ ជាមួយម្តាយផងដែរ រហូតទទួលបានការកោតសរសើរពីអត្តចរិក បុគ្គលិកលក្ខណៈ របស់កូនប្រុសនាងថាសុភាពរាបសារ និងប្រកបដោយគន្លងធម៌៕

ដោយ ៖ វឌ្ឍនា

 


ចែករំលែក៖