ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចកែសម្រួលការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារលើ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារទី២០​ខែមេសា​ ឆ្នាំ​២០២១​ បានសេចក្ដីជូនដំណឹងសម្រេចកែសម្រួលការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ត្រូវបានលើកលែងចំពោះជាអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគ (បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងទេស គ្រាប់ធញ្ញជាតិ អង្ករ…។ល)។

ជាក់ស្ដែង​នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ បានបញ្ជាក់ថា​ ដោយត្រូវបន្តផ្អាកជាបណ្តោះអាសន្នរយៈពេល ៤ថ្ងៃ បន្ថែមទៀត(ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)​ ដើម្បីទុកពេលឱ្យអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគទាំងអស់បានផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ លើកទី២ ដល់មន្ត្រីសុខាភិបាល។

គួរបញ្ជាក់ថា​ បន្ទាប់ពីបានផ្តល់វត្ថុសំណាកលើកទី១ រយៈពេល ៥ថ្ងៃ ហើយត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីមន្ទីរសុខាភិបាលខេត្ត ទើបអាចអនុញ្ញាតឱ្យចូលលក់ដូរវិញបាន៕

សូមអានព័ត៌មានលម្អិតនៅក្នុង​សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ​ ខាងក្រោមនេះ​៖

ដោយ៖ សហការី


ចែករំលែក៖