ភ្នំពេញ៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣.០០នាទីរសៀល គណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានសហការ ជាមួយក្រុមគ្រូពេទ្យចុះយក អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ ភេទស្រី(អាជីវករផ្សារដើមគ) ស្ថិតនៅទីតាំងផ្ទះ លេខ៣៩ ច្រកចូលផ្លូវលេខ២៥៣ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ។
សមត្ថកិច្ចសូមអង្វរផងដែរ ! បើគ្មានភារៈកិច្ចចាំបាច់សូមបងប្អូនកុំចេញពីផ្ទះ។
មេត្តាអនុវត្តតាមវិធានរបស់រាជរដ្ឋាភិបាល៣កុំ ៣ការពារ។
សូមជម្រាបជូនថា, នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៣០៣នាក់ (សហគមន៍ទាំង ៣០៣នាក់) និងមានអ្នកជាសះស្បេីយចំនួន ២៣៩នាក់ក្នុងនោះរួមមាន៖
គិតត្រឹមព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៧៧៤៧ នាក់
– អ្នកជាសះស្បើយ= ២៧៩៤ នាក់
– អ្នកកំពុងព្យាបាល= ៤៨៩៣ នាក់
– អ្នកស្លាប់= ៥៤ នាក់៕
ដោយ ៖ សិលា