ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ៖ បញ្ជាក់ពី ការធ្វើ LOCK DOWN របស់ប្រទេសនានា លើពិភពលោកដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា ការធ្វើ LOCK DOWN  របស់ប្រទេសនានា លើពិភពលោកដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺ កូវីដ១៩ ៖

– ប្រទេសបារាំង​ បិទ​ ៣ដង សរុប​ ១៣០ថ្ងៃ និង ពេលនេះកំពុងបន្តបិទ។

– ប្រទេសកាណាដា​ បិទនៅតាមខេត្តនិងតាមតំបន់ រយៈពេលយូរ ៨៦ថ្ងៃ ហើយកំពុងបន្តនៅ Ontario​ So។

– ប្រទេសអាឡឺម៉ង បិទ២ដងនៅកម្រឹតប្រទេសទាំងមូល សរុប​ ២១៨ថ្ងៃ។

– ប្រទេសអៀរឡង់ បិទ៣ដង កម្រឹត​ប្រទេសទាំងមូល សរុប​ ២២៧ថ្ងៃ។

– ប្រទេសអុីស្រាអែល​ ២ដង សរុប​ ៧២ថ្ងៃ កន្លែងខ្លះ​ ៨៦ថ្ងៃ។

– ប្រទេស អុីតាលី បិទ៣ដង កម្រឹត​ប្រទេសទាំងមូល ១២៩ថ្ងៃ។

– ប្រទេសសិង្ហបុរី​ បិទ១ដង សរុប​ ៥៥ថ្ងៃ។

– ប្រទេសស្វីស​ បិទ២ដង​ សរុប​ ៨៣ថ្ងៃ។

– ប្រទេស អង់គ្លេស​ បិទ៣ដង​ សរុប​ ២១៣ ថ្ងៃ។

– សហរដ្ឋអាមេរិ​ក​ បិទរយ:ពេលខ្លីនិងរយ:ពេលវែង តាមរដ្ឋ ដូចជា​ ៖

កាលីហ្វ័រនីញា បិទ២ដង សរុប​ ១១០ថ្ងៃ ញូវយ៉ក១ដង សរុប​ ៨៣ថ្ងៃ   រដ្ឋមីឈីគែន  ២០ថ្ងៃ។

– ប្រទេសវៀតណាម​ បិទ១ដងថ្នាក់ជាតិ សរុប​ ២១ថ្ងៃ និងតាមថ្នាក់ក្រុងនិង ខេត្តពី ៣៥ដល់៦០ថ្ងៃ។

– ប្រទេសអូស្រ្តាលី​ បិទតាមរដ្ឋ ដូចជា​ មែលប៊ន បិទ២ដង​ សរុប​ ១១៦ថ្ងៃ។

ដូច្នេះបើប្រទេសកម្ពុជាយើងអាចធ្វើការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៅខេត្តកណ្តាល ត្រឹមរយ:ពេលតែ១៤ថ្ងៃហើយអាចទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩បាននោះ គឺប្រាកដជាមហាសំណាងណាស់។ 

សូមបងប្អូនចូលរួមគោរពវិធានការរបស់រាជរដ្ឋាភិបាលដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖