ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារត្រពាំងថ្លឹង ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ខណ:មានអ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារត្រពាំងថ្លឹង ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា