ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីជូនដំណឹង ត្រូវបានផ្អាកជាបណ្តោះអាសន្ន មណ្ឌលសុខភាពសំបូរ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្ត កំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ជាមន្ត្រីស្ម័គ្រចិត្តនៅមណ្ឌលសុខភាព សំបូរ ឃុំសំបូរស្រុកបាធាយ ខេត្តកំពង់ចាម ។
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។
នាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុកបាធាយ មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាល ឃុំសំបូរ និងប្រជាពលរដ្ឋក្នុងឃុំសំបូរ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕
ដោយ ៖ សិលា