ភ្នំពេញ៖ បើយោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានកិត្តិយសជម្រាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ ផឹកស្រាបៀរ ដែលផ្ទុយនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំងកូវីដ១៩ បានចូលខ្លួនសារភាពកំហុស ធ្វេីកិច្ចសន្យា ណែនាំអប់រំ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់ ៥លានរៀល ។
ដដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរជាតិ ននិងបទបញ្ជាដោយផ្ទាល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមកាងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វេីការស្រាវជ្រាវរហូតដល់ឈានទៅដល់ការកំណត់អត្តសញ្ញាណជនទាំងពីររូបដែលបានបេីករថយន្តឡាយផឹកស្រាបៀរ ដែលល្មេីសទៅនឹងមាត្រាទី១០ នៃច្បាប់ប្រឆាំងការឆ្លងរាលវីរុសកូវីដ១៩ ( បទមិនគោរពវិធានការរដ្ឋបាល ) ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លាន ទៅ ៥លានរៀល ។ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ សមត្ថកិច្ចផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពេញ បានធ្វេីការកោះហៅបុរសទាំងពីរឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ ឈ្មោះ ហួ ធឹម ភេទប្រុស កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៧ មុខរបរធ្វេីការក្រុមហ៊ុនអចលនទ្រព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបេីកបររថយន្ត និង អ្នករួមដំណើរ ឈ្នោះ ពិន នាត ភេទ ប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានថតឡាយវីដេអូ ក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព ផឹកគ្រឿងស្រវឹង ពេលកំពុងបើកបរ ដែលល្មេីសទៅនឹងច្បាប់ មិនគោរពវិធានការដ្ឋបាល (មាត្រាទី១០នៃច្បាប់ប្រឆាំងកូវីដ១៩) ។ នេះជាទង្វើដ៏អាក្រក់មួយដែលមិនគួរនឹងយកគំរូតាមនោះទេ ។
រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលេីបានចូលខ្លួនមកទទួលកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដេីម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពេីមបែបនេះទៀតហើយ ៕
ដោយ៖ សុខ ខេមរា