ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលកំពុងតែឈរជើងតាមបណ្ដាខេត្តគោលដៅបានបន្តបេសកកម្មចាក់ដូសទី០២

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលកំពុងតែឈរជើងតាមបណ្ដាខេត្តគោលដៅបានបន្តបេសកកម្មចាក់ដូសទី០២ ជូនមន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។

សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក )សូមធ្វើការកោតសរសើរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខ្លួនដែលកំពុងតែបំពេញភារកិច្ចតាមទីតាំងចាក់វ៉ាក់សាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងម៉ឺងម៉ាត់ ជាពិសេសការផ្ដល់ភាពកក់ក្ដៅ និងស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញមកទទួលវ៉ាក់សាំង។

សហភាពសហព័ន្ធយុវជនកម្ពុជា សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមអនុវត្តវិធានការការពារបានខ្ជាប់ខ្ជួន និងផ្ដល់កិច្ចសហការជាមួយក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែលធ្វើឱ្យយុទ្ធនាការនេះ ដំណើរការទៅយ៉ាងរលូន។
សហភាពសហព័ន្ធយុវជនកម្ពុជា,យើងទាំងអស់គ្នាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទាំងអស់គ្នាជៀសផុតពីការយាយីរបស់វីរុសកូវីដ-១៩ ដែលកំពុងតែវាយប្រហារយ៉ាងដំណំមកលើប្រជាជនកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖