ភ្នំពេញ៖ កូនសត្វស្ទាំងលលកទើបនឹងញាស់ចំនួនពីរក្បាល ត្រូវបានមន្ត្រីឧទ្យានុរក្សនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះបានជួយសង្គ្រោះឲ្យរួចផុតជីវិត។
បើតាមការអះអាងពីមន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា កាលពីអំឡុងពេលចូលឆ្នាំកន្លងទៅនេះ កូនសត្វបក្សីទាំងពីរក្បាលនេះត្រូវបានជួយ សង្គ្រោះពីជំរុំកាប់ឈើខុសច្បាប់មួយកន្លែងនៅក្នុងតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្រ្តីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បន្តថា ត្បិតតែពួកវានៅតូចៗមែន ប៉ុន្តែពួកវាកំពុងសម្របខ្លួនបានយ៉ាងល្អនៅឯស្ថានីយ៍ដោះលែងសត្វព្រៃហើយអាចនឹងត្រូវដោះលែងឲ្យត្រលប់ចូល ទៅរស់នៅក្នុងព្រៃវិញនៅពេលដែលពួកវាធំធាត់ និងអាចសម្របនឹងជីវិតធម្មជាតិវិញបានផងដែរ ៕ ដោយ៖សហការី