ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ូវ ម៉ានិត : អរគុណបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងផ្សារឈូកមាស ផ្សាររីករាយ បានមកយកតេសសំណាក តាមការអំពាវនាវរបស់អាជ្ញាធរខណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ថា, បន្ទាប់ពីរដ្ឋបាលខណ្ឌសែនសុខប្រកាសចេញជូនដំណឹងផ្អាកដំណើរការលក់ដូរផ្សារឈូកមាស(ពិភពថ្មី) និងផ្សាររីករាយ កាលពីម្សិលមិញ ហើយដោយបានការយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចុះពិនិត្យស្ថានភាពទាំងយប់ និងដាក់កម្លាំងសង់រោងរៀបចំទីតាំងយកសំណាកពីបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ អ្នកជំងឺកូវីដ នៅចំណុចផ្លូវ A ផ្នែកខាងត្បូងផ្សារឈូកមាស លុះព្រឹកនេះ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានបន្តចុះពិនិត្យទីតាំង និងមានក្រុមគ្រូពេទ្យបានចុះយកសំណាកបន្ទាន់ពិនិត្យរកមេរោគកូវីដ-១៩ ជូនបងប្អូនអាជីវករផ្សារឈូកមាស ផ្សាររីករាយ និងអាជីវករផ្សារទាំងអស់ដែលលក់ដូរនៅជុំវិញទីតាំង ។

គេសង្កេតឃើញថ្ងៃនេះ មានបងប្អូនអាជីវករជាច្រើនបានមកចូលរួមយកសំណាកតាមការអំពាវនាវរបស់អាជ្ញាធរខណ្ឌកាលពីម្សិលមិញ បន្ទាប់ពីយកសំណាកគ្រូពេទ្យណែនាំអោយចូលរួមធ្វើចត្តាឡីស័ក ១៤ថ្ងៃ អោយបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ-១៩ នេះ ។
លោកអភិបាលសូមជូនពរបងប្អូនអាជីវករទាំងអស់ ចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ និងបន្តចូលរួមវិធានការការពារ គឺ ០៣ការពារ ៣កុំ អោយបានត្រឹមត្រូវ ៕

ដោយ ៖ សិលា


ចែករំលែក៖