ព័ត៌មានទាន់ហេតុការណ៍៖

លោក Jose Mourinho ចូលទៅកាន់ទីផ្សារអ្នកចាត់ការទូទៅរបស់ក្រុម Celtic

ចែករំលែក៖

អតីតអ្នកចាត់ការទូទៅក្រុម Tottenham លោក Jose Mourinho បានចូលរួមក្នុងការប្រជែងដើម្បីក្លាយជាអ្នកចាត់ការក្រុម Celtic របស់ស្កុតឡេន បន្ទាប់ពីលោកត្រូវបានបណ្តេញចេញភ្លាមៗ ហើយលោកត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាអ្នកចាត់ការទូទៅម្តងទៀត។

សារព័ត៌មាន The Sun បានឲ្យដឹងថា លោក Jose Mourinho បានធូរស្បើយពីភារកិច្ចរបស់គាត់នៅក្រុម Tottenham ភាគខាងជើងទីក្រុងឡុងកាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែលោកបានបញ្ជាក់ថាលោកមិនត្រូវការសម្រាកពីបាល់ទាត់នោះទេ។

ទោះយ៉ាងណាលោក Mourinho អាចនឹងទទួលបានការគាំទ្រយ៉ាងច្រើនជាមួយក្រុម Celtic ដើម្បីតទល់ជាមួយក្រុមរបស់លោក Steven Gerrard គឺក្រុម Rangers នៅរដូវកាលក្រោយ។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយកាលពីថ្ងៃចន្ទថា គាត់មិនចាំបាច់ចំណាយពេលសម្រាករបស់គាត់ទេ ហើយគាត់ត្រៀមខ្លួនជាស្រេចចូលក្នុងការងារមួយទៀត ។

គួររំលឹកថា ក្លិបមាន់ខ្នាយមាស Tottenham បានប្រកាសថា បុរសវ័យ៥៨ឆ្នាំ Jose Mourinho ត្រូវបានបណ្តេញចេញតែ៦ថ្ងៃប៉ុណ្ណោះមុនការប្រកួតផ្តាច់ព្រ័ត្រ League Cup និងក្រោយដឹកនាំក្រុមបាន១៧ខែ។ អ្នកចាត់ការទូរទៅសញ្ជាតិព័រទុយហ្គាល់នេះបានមកជំនួសតំណែងលោក Mauricio Pochettino កាលពីខែវិច្ចកា ឆ្នាំ២០១៩ ​ហើយបានដឹកនាំក្រុមមាន់ខ្នាយមាសឲ្យឈរលេខរៀងទី៦ កាលពីរដូវកាលមុន។ បច្ចុប្បន្នក្រុម Tottenhamកំពុងឈរលេខរៀងទី៧នៅអង់គ្លេស Premier League ដោយរកបានតែ២ពិន្ទុប៉ុណ្ណោះក្នុងចំណោម​៣ប្រកួតចុងក្រោយរបស់ពួកគេ និងបានធ្លាក់ចេញពីកម្មវិធី  Europa League កាលពីខែមីនា ៕ ដោយ៖ ភារៈ


ចែករំលែក៖