ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់​ តាមដីកាតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្ត​កំពង់ស្ពឺ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី វិន ឡេងហួង មេបញ្ជាការ បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់ តាមដីកាតុលាការពាក់ព័ន្ធជួញដូរគ្រឿងញៀន​ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បេីតាមការ​បញ្ជាក់ពី​មន្រ្តីកងរាជអាវុធហត្ថស្រុកសំរោងទង បានឲ្យដឹងនៅថ្ងៃទី២២​ ខែមេសា​ ឆ្នាំ​២០២១​នេះថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សន វ៉ាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ។​ ដោយ​ការចាប់ខ្លួននេះ​ គឺបុគ្គលរូបនេះជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមដីកាបង្គាប់អោយចាប់ខ្លួន លេខ៤៨ ចុះថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ អ៊ុក រ៉េតគន្ធា នៃសាលាដំបូង ខេត្តកំពង់ស្ពឺ។

ក្រោយឃាត់ខ្លួនរួចជនសង្ស័យ ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បច្ចុប្បន្ន​កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ កំពុងបន្តនីតិវិធីច្បាប់៕ដោយ​៖សហការី​


ចែករំលែក៖