ខេត្តព្រះវិហារ ៖ លោកវិរសេនិយ៍ឯក រិទ្ឋ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ រឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋានក្នុងអំឡុង ពេលចុះអនុវត្តន៍បិទបំរាមគោចរ ចៀសវាងការឆ្លងមេរោគកូវីដ-១៩ ទទួលបានភាពវិជ្ជមាន តាមរយៈជម្រុញអោយមន្ត្រីក្រោមឱវាទ អនុវត្តតាមតួនាទី ភារកិច្ច សហការសាមគ្គីផ្ទៃក្នុង ជាមួយនឹងដាក់ចិត្ត បម្រើការពារប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ។ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានទំនុកចិត្តលើវិធានបង្ក្រាបបទល្មើស និងការទទួលយកនូវការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា។
តាមរយៈគណ:បញ្ជាការឯកភាពស្រុក កងកម្លាំងទាំង៣ប្រភេទ បានកិច្ចសហការជាមួយគ្នា រវាងកម្លាំងអធិការនគរបាលស្រុកត្បែងមានជ័យ ,កម្លាំងអាវុធហត្ថស្រុក និងកម្លាំងសឹករងស្រុក។
មួយរយះនេះ លោកវិរសេនិយ៍ឯក រិទ្ឋ សូណា បានបន្តដឹកនាំកងកម្លាំងរបស់ខ្លួនដោយផ្ទាល់ ចុះអនុវត្តន៍វិធានការបិទបំរាមគោចរ ហាមប្រាមការធ្វើចរាចរ នៅពេលយប់ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ដែលលទ្ធផល គឺលោករក្សាសន្តិសុខ សណ្តាប់ធ្នាប់ ទទួលបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ក្រៅពីបំពេញតួនាទីនឹងភារកិច្ចស្នូលក្នុងនាមកងកម្លាំង លោកក៏បានចូលរួមជួយសង្គម គិតគូដល់ចាស់ជរា ស្ត្រីមេម៉ាយគ្មានទីពឹង ប្រជាពលរដ្ឋក្រខ្សត់ នៅក្នុងភូមិសាស្ត្រស្រុកត្បែងជ័យ បង្ហាញពីចិត្តសប្បុរសធម៍ ជួយគ្នាក្នុងគ្រាលំបាក ។
ទោះយ៉ាងណា លោកវិរសេនិយ៍ឯក រិទ្ឋ សូណា អធិការនគរបាលស្រុកត្បែងមានជ័យបានអោយដឹងថា , លទ្ធផលទាំងនេះគឺស្តែងចេញពីការណែនាំបង្ហាញជាទិសដៅរបស់គណ:បញ្ជាការឯកភាពខេត្ត ដ៏ដូចជាលោក ស៊ូ សិរី អភិបាលរងខេត្ត ,លោក នុត សោភ័ណ្ឌអភិបាលនៃគណ:អភិបាលស្រុកត្បែងមានជ័យ ពិសេសជាពីសំណាក់ លោកឧត្តមសេនិយ៍ទោ សួស សុខដ៉ារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ដែលផ្តល់កម្លាំងចិត្តដល់កងកម្លាំង និងមានបទពិសោធន៍ការងារ ជំនាញក្នុងគ្រប់គ្រងធនធានមនុស្សអោយបានល្អ ដើម្បីបម្រើអោយសង្គមជាតិ។
លោកអធិការ រិទ្ឋ សូណា ប្តេជ្ញាចិត្តថា ទទួលរាល់បទបញ្ជារបស់ថ្នាក់លើ យកមកអនុវត្តន៍ ទោះបីហត់នឿយភ្លៀងផ្គរយ៉ាងណាក៏ដោយ ត្រូវតែអនុវត្តបំពេញភារកិច្ចអោយបានជូនថ្នាក់ដឹកនាំអោយបានល្អ ព្រោះថានេះជាតួនាទីនឹងភារកិច្ចត្រូវបំរើប្រជាពលរដ្ឋនឹងអង្គភាព គ្រប់គ្រងមូលដ្ឋានអោយស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕