ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចបញ្ចប់ជាមណ្ឌលចត្ដាឡីស័ក ចំពោះអគារស្នាក់នៅ និងកាស៉ីណូអាត្លង់ទិច ទីក្រុងកំសាន្ដ ស្ថិតនៅផ្លូវពូឡូវ៉ៃ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ជាក់ស្ដែងនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយបញ្ចប់ចត្តាឡីស័ក ម្ចាស់កាស៉ីណូអាត្លង់ទិច ទីក្រុងកំសាន្ដ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ចំពោះការសម្រេចបញ្ចប់ជាមណ្ឌលចត្តាឡីស័កនេះ គឺដោយសារតែមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ចេញពីទីតាំងនេះបន្ដទៀត ក្រោយផ្អាកបណ្ដោះអាសន្នមួយរយៈពេលកន្លងទៅ៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម៖
ដោយ៖ សហការី