ព័ត៌មានទាន់ហេតុការណ៍៖

លោក Ryan Giggs ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រី២នាក់

ចែករំលែក៖

អ្នកចាត់ការសញ្ជាតិវែល និងជាអតីតកីឡាកររបស់ក្លិបបិសាចក្រហម Manchester United លោក Ryan Giggs ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើស្ត្រីពីរនាក់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង CNA កាលពីថ្ងៃទី២៤ ខែមេសា ។

គាត់ត្រូវបានគេចោទប្រកាន់ពីបទបង្កគ្រោះថ្នាក់ដល់រាងកាយជាក់ស្តែងដល់ស្ត្រីម្នាក់ក្នុងវ័៣០ឆ្នាំ និងការធ្វើទុក្ខបុកម្នេញលើស្ត្រីក្នុងវ័២០ឆ្នាំម្នាក់ទៀត នៅអាសយដ្ឋានមួយក្នុងទីក្រុង Salford កាលពីខែវិច្ឆិកា។

លោក Ryan Giggs មកពីទីក្រុង Worsley ក៏ត្រូវបានចោទប្រកាន់ពីបទបង្ខិតបង្ខំ ការប្រើឥរិយាបទមិនគម្បីលើស្រ្តីទាំងនោះផងដែរ លោកត្រូវបានធានាឲ្យនៅក្រៅឃុំក្នុងការបង្ហាញខ្លួននៅតុលាការទីក្រុងManchester និង Salford Magistrates នៅថ្ងៃទី២៨ ខែមេសា។

លោក Ryan Giggs មានវ័យ៤៧ឆ្នាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងមិនទទួលខុសត្រូវចំពោះការចោទប្រកាន់នៅក្នុងតុលាការឡើយ។ លោកបានបន្តថា ខ្ញុំមានការគោរពពេញលេញចំពោះនីតិវិធីត្រឹមត្រូវនៃច្បាប់ និងយល់ពីភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ខ្ញុំទន្ទឹងរង់ចាំបោសសំអាតឈ្មោះរបស់ខ្ញុំ។

ប៉ូលិនៅតំបន់ Greater Manchester បាននិយាយថា ក្រុមមន្រ្តីត្រូវបានកោះហៅនៅម៉ោង២២និង៥ នាទីនៅថ្ងៃទី១ ខែវិច្ឆិកាដើម្បីរាយការណ៍ពីការរំខានមួយនៅឯអាស័យដ្ឋានមួយនៅ Worsley ប៉ូលីសបានបន្តថាស្ត្រីអាយុ៣០ឆ្នាំម្នាក់ត្រូវបានព្យាបាលរបួសស្រាលនៅកន្លែងកើតហេតុ។

លោក Ryan Giggs ក៏ត្រូវបានចោទប្រកាន់ពីបទបង្ខិតបង្ខំ ប្រើឥរិយាបទខុសឆ្គងរវាងខែធ្នូ ឆ្នាំ២០១៧ និងខែវិច្ឆិកា ឆ្នាំ២០២០ ។

សមាគមកីឡាបាល់ទាត់វែល (FAW) បានបញ្ជាក់ថា ជំនួយការអ្នកចាត់ការលោក Robert Page នឹងទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិវែលក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុបនារដូវក្តៅនេះ។ FAW បានអះអាងថា នឹងមានការប្រជុំក្រុមប្រឹក្សាមួយដើម្បី ពិភាក្សាពីការវិវត្ត និងផលប៉ះពាល់ទៅលើសមាគមនិងក្រុមជម្រើសជាតិ

នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក Ryan Giggs បានបន្ថែមថា“ ខ្ញុំសូមជូនពរលោក Robert Page បុគ្គលិកគ្រូបង្វឹកកីឡាករ និងអ្នកគាំទ្រទាំងអស់ទទួលបានជោគជ័យនៅយូរ៉ូនៅរដូវក្តៅនេះ” ។

គួរបញ្ជាក់ថា អតីតខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហមលោក Ryan Giggs គឺជាកីឡាករបាល់ទាត់ម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់ដែលល្អបំផុតនៅលីកកំពូលអង់គ្លេសបន្ទាប់ពីអាជីព២៤ឆ្នាំរបស់លោកនៅ Old Trafford និងត្រូវបានតែងតាំងជា OBE ក្នុងឆ្នាំ២០០៧ មុនពេលឈ្នះពានរង្វាន់ BBC Sport ប្រចាំឆ្នាំនៅឆ្នាំ២០០៩ ។

គាត់ក៏បាបង្ហាញខ្លួនចំនួន៦៤សម្រាប់ក្រុមជម្រើសជាតិវែលចន្លោះឆ្នាំ១៩៩១ដល់ឆ្នា២០០៧ និងត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៅខែមករា ឆ្នាំ២០១៨ ដែវែលបានកៅអៅទៅលេងវគ្គជម្រុះយូរ៉ូឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែ Covid-19 ដោយ៖ ភារៈ

 


ចែករំលែក៖