ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌាធ្លាក់ក្នុងសភាពគ្រោះថ្នាក់ ប្រទេសជុំវិញពិភពលោកខិតខំជួយសង្គ្រោះពលរដ្ឋ

ចែករំលែក៖

ឥណ្ឌាប្រទេសដែលមានពលរដ្ឋ រហូតដល់ទៅជាង១៣០០លាននាក់ ពេលនេះប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងដោយសារតែការឆ្លងរាលដាលកូវីដ-១៩ លើកទីពីរមានសភាពធ្ងន់ធ្ងរបំផុត ។ ពេលនេះដែរ អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង សិង្ហបុរី…បានបញ្ជូនសម្ភារ បរិក្ខារពេទ្យទៅកាន់ឥណ្ឌាជាបន្ទាន់។
នៅថ្ងៃទី២៦ខែមេសា ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ទៅ ៣៥២.៩៩១នាក់ក្នុងរយៈពេល២៤ម៉ោង និងស្លាប់២៨១២នាក់ ។ នេះជាថ្ងៃទី៥ហើយដែលឥណ្ឌាមានអ្នកស្លាប់លើសពី៣សែននាក់ក្នុងមួយថ្ងៃ។ ដោយសារតែចំនួនអ្នកឆ្លងច្រើន ហើយកង្វះបរិក្ខារពេទ្យ អ្នកស្លាប់ដោយកូវីដ-១៩នៅឥណ្ឌាត្រូវបានគេព្យាករថាអាចកើនឡើងដល់ ខ្ទង់ម៉ឺននាក់ក្នុងមួយថ្ងៃ ។
រលកកូវីដ-១៩ នៅឥណ្ឌាត្រូវបានគេចាត់ទុកថាជា«រលកស៊ូណាមិ កូវីដ-១៩»ដែលបានចាប់ផ្តើមឡើងនៅខែមីនា ហើយបានរាលដាលយ៉ាងឆាប់រហ័សបំផុត។ ក្នុងរយៈពេល ៣ថ្ងៃឥណ្ឌាមានករណីឆ្លងដល់ទៅជាង១លាននាក់ ។ រូបភាពនៅតាមមន្ទីរពេទ្យនានា មានអ្នកជំងឺពេញណែនទាំងអស់ ។ នៅទីតាំងបូជាសពក៏មានសាកសពគរជាច្រើន ដោយរៀបអុសដុតកណ្តាលវាល មើលទៅគួរឲ្យអាសូរណាស់។
ប្រធានាធិបតីអាមេរិក លោក បៃឌិន ក៏បានបានបង្ហោះនៅលើបណ្តាញសង្គម Twiiter របស់លោកថា «ឥណ្ឌាបានបញ្ជូនក្រុមគ្រូពេទ្យទៅជួយដល់អាមេរិក ក្នុងពេលអាមេរិកមានករណីឆ្លងកូវីដ-១៩ឡើងដល់កំពូល ។ ឥណ្ឌា បានជួយដល់អាមេរិកទប់ស្កាត់ការឆ្លងកូវីដ-១៩ ហើយពេលនេះយើងបានប្តេជ្ញាជួយដល់ឥណ្ឌាដែលកំពុងត្រូវការក្នុងពេលចាំបាច់នេះ៕ ដោយ សាធី

រូបភាព៖ Reuters


ចែករំលែក៖