ភ្នំពេញ៖ លោក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងកងយោពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០២១ បានមានប្រសាសន៍ថា, ក្នុងរយៈពេល ៥១ថ្ងៃ ក្រុមការងារយើងបានរួមគ្នារៀបចំមន្ទីរពេទ្យ និងមណ្ឌលព្យាបាលកូវីដ-១៩ កម្រិតស្រាល ចំនួន ៥ ( the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩កោះពេជ្រ ទី១និងទី២, និងមណ្ឌលព្យាបាលកូវីដ-១៩ ទួលពង្រ) ដែលអាចរៀបគ្រែសរុបប្រមាណ ៤.៣០០គ្រែ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩។
លោកថ្លែងបន្តថា, ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ពី ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការគោរពគោលការណ៏អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕
ដោយ៖ សុខ ខេមរា