ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ធ្វើសកម្មភាពទាក់សត្វសុនខពេលរាត្រី

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យបានឃាត់ខ្លួនបុរសម្នាក់ដែលធ្វើសកម្មភាពទាក់សត្វសុនខ( ឆ្កែ ) របស់ប្រជាពលរដ្ឋដែលមានទីតាំងនៅភូមិ ៥ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ កាលពីម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។ 

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលឆែកខ្លួនជនសង្ស័យ រកឃើញដែកមួយដើមជាប្រភេទដែកសរសៃ ដែលជនសង្ស័យប្រើប្រាស់សម្រាប់វាយទៅលើសត្វឆ្កែ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ២ ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖