ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឡាវម្នាក់លួចឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរកម្ពុជាឃាត់បញ្ជូនឲ្យភាគីឡាវវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជនជាតិឡាវម្នាក់លួចឆ្លងដែនចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ គ្មានលិខិតអនុញ្ញាត ត្រូវអាជ្ញាធរកម្ពុជាយើងសហការគ្នាធ្វើការឃាត់ខ្លួន។ ក្រោយពីធ្វើការសួរនាំនិងអប់រំជននេះរួចហើយ សមត្ថកិច្ចយើងបានប្រគល់ទៅឲ្យភាគីឡាវវិញ ក្នុងកិច្ចយោគយល់ព្រមព្រៀងគ្នារវាងប្រទេសជិតខាងជាភូមិផងរបងជាប់គ្នា។ 

ការប្រគល់ជនជាតិឡាវដែលចូលដីកម្ពុជាខុសច្បាប់នេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចព្រំប្រទល់តំបន់ស រវាងទឹកដីកម្ពុជានឹងឡាវ ត្រពាំងក្រៀល ស្ថិតក្នុងភូមិអូរសាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីលោកពោធិ ចន្ទ្រី តំណាងឲ្យលោកអភិបាលខេត្ត លោកស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកលី មីណា អភិបាលនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងតំណាងភាគីឡាវដើម្បីធ្វើកិច្ចព្រមព្រៀងប្រគល់មនុស្ស ដែលជាជនជាតិឡាវ ឆ្លងដែនខុសច្បាប់រូបនេះទៅឲ្យភាគីឡាវដើម្បីឲ្យវិលត្រឡប់ទៅផ្ទះសម្បែងខ្លួនវិញ៕

                       

ដោយ៖មាស សុផាត


ចែករំលែក៖