ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រេកអរណាស់ ! ព្រឹកនេះបានអ្នកជំងឺចំនួន ១២១នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានសំដែងនូវក្តីរំភើបរីករាយ អបអសាទរ ចំពោះមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (កោះពេជ្រ) មានអ្នកជំងឺចំនួន ១២១នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះក្រោយពីទទួលការព្យាបាល ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។

សូមជម្រាបជូនថា, លោកស្រី ពេជ ចន្ទមុន្នី ក៏ធ្លាប់បង្ហោះសារពីក្តីរំភើបបែប ខណះមានអ្នកជំងឺ៨៣៤នាក់ សម្រាកព្យាបាលនៅកោះពេជ្រ បានជាសះស្បើយ។
កាលនោះទាំងកណ្តាលអាធ្រាត្រ លោកស្រី បានសំណេរថា, ថ្ងៃនេះព្រះចន្ទ័រះពេញវង់ល្អណាស់ ហេីយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលCovid កោះពេជ្រចំនួន834នាក់ បានជាសះស្បេីយនិងត្រូវធ្វេីចត្តាលីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត។ សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid-19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះ🙏🙏

សូមអបអរដល់បងប្អូនដែលបានជាសះស្បេីយនិងសូមជូនពរដល់បងប្អូនដែលនៅបន្តការព្យាបាលនេះឆាប់ជានឹងអាចត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ🙏🙏

ប៉ុន្តែខ្ញុំសូមផ្តាំផ្ញេីរដល់បងប្អូនដែលបានជាសះស្បេីយហេីយត្រលប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វេីចត្តាលីស័កនៅផ្ទះបន្តនិងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖