ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត យកអំណោយនាយឧត្តមសេនីយ៍ បណ្ឌិត នេត សាវឿន ឧបត្ថម្ភជូនកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល វេនប្រចាំបញ្ជាទី២ មានចំនួន០៥ការិយាល័យ ដោយក្នុងម្នាក់ៗទទួលបាន ៖

-អង្ករ១បាវ ស្មើនឹង ២៥គីឡូក្រាម
-ទឹកបរិសុទ្ធ ០១កេស
-ត្រីខ ០១យួរ
-មី ០១កេសតូច
-ម៉ាស់ ០១ដុំ
-ឃីតថ្នាំ ០១កញ្ចប់៕

ដោយ ៖ សិលា


ចែករំលែក៖