ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំង ចុះអនុវត្តតាមវិធានការបិទខ្ទប់បន្តរយ:ពេល៧ថ្ងៃទៀត ដោយបានបែងចែកជា៣តំបន់ ក្រហម លឿងទុំ និងលឿង ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែមេសានេះ លោកឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជេីញចុះត្រួតពិនិត្យទីតាំងបិទខ្ទប់ តំបន់ក្រហម ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ដេីម្បីណែនាំដល់កងកម្លាំងទាំងអស់ត្រូវតែអនុវត្តការងារឲ្យបានត្រឹមត្រូវ និងមុឺងម៉ាត់ បំផុត ជាពិសេសតំបន់រងការឆ្លងខ្លាំង ក្នុងតំបន់ក្រហម ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។
ជាមួយគ្នានេះ លោកស្នងការ ក៏សូមអំពាវនាវដល់បងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! ហើយត្រូវអនុវត្តវិធានការ “៣កុំ និង៣ការពារ” អោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដ-១៩គ្រប់គ្នា!៕
ដោយ៖សហការី