ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤នាក់រងការសម្លាប់ នៅមន្ទីរពេទ្យជិតទីក្រុង Berlin ប្រទេសអាល្លឺម៉ង់

ចែករំលែក៖

នៅថ្ងៃទី២៩ខែមេសា សារព័ត៌មានរ៉យទ័រ បានផ្សាយថា ប៉ូលិសទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់ បានចាប់ខ្លួនមនុស្សម្នាក់ ក្រោយពេលប្រទះឃើញសាកសពមនុស្ស៤នាក់ នៅមន្ទីរពេទ្យ ក្នុងរដ្ឋធានីប៊ែកឡាំង។

តាមរបាយការណ៍ កម្លាំងប៉ូលិសបានទៅកាន់មន្ទីរពេទ្យ Oberlin Clinic ក្រោយប្រទះឃើញសាកសពនៅយប់ថ្ងៃទី២៨ខែមេសា។ បុរសវ័យ៥១ឆ្នាំម្នាក់ត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនិងការស្លាប់មនុស្ស៤នាក់ខាងលើ។
មន្ទីរពេទ្យ Oberlin Clinic មានទីតាំង ក្នុងតំបន់ Potsdam ជិតរដ្ឋធានីប៊ែកឡាំង។ មន្ទីរពេទ្យនេះមានឯកទេស កែរូបរាងកាយ ដោយមានគ្រែសម្រាកព្យាបាល ចំនួន១៦០ និងបុគ្គលិកធ្វើការនៅទីនោះ ៣០០នាក់។
នៅពេលនេះគេមិនទាន់ដឹងថា អ្នកសា្លប់ ជាអ្នកជំងឺ ឬយ៉ាងណានោះឡើយ ។ កម្លាំងប៉ូលិសមិនទាន់ប្រកាសពីរបាយការណ៍ស្រាវជ្រាវនៅឡើយទេ ពីករណីខាងលើ៕ ដោយ៖ធីរីណា


ចែករំលែក៖