ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ កូវីសែល (AstraZeneca) ដូសទី២ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ។
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល (Cowshield) សម្រាប់ជូសទី២ ដែលទទួលបានអាជ្ញាប័ណ្ណផលិតពីក្រុមហ៊ុន AstraZereca គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ .ក-១៩) សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា ការចាក់វ៉ាក់សាំងកូវីសែលដូសទី២ អាចចាក់បានក្នុងអំឡុងពេលពី៨ ទៅ១២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីសែលដូសទី១។
( គ.វ.ក-១៩) បានចាប់ផ្តើមចាក់វាក់សាំងកូវីសែលដូសទី១ ជូនថ្នាក់ដឹកនាំជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមអ្នកវិនិយោគិន មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិកស្ថានទូតនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋមួយចំនួនកាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ យោងតាមពេល វេលាកំណត់អ្នកដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ ទាំងអស់ នឹងត្រូវដល់ពេលចាក់ដួសទី២ ជាបន្តបន្ទាប់នៅដើម ខែឧសភា ឆ្នាំ២០២១។ ដូចនេះ (គ.វ.ក-១៩) នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែលដូសទី២ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
ក. ការចាក់វ៉ាក់សាំងកូវីសលដូសទី២ក្នុងរាជធានីភ្នំពេញ៖ ១. ការចាក់វ៉ាក់សាំងកូវិសែលដូសទី២ ដែលរៀបចំដោយថ្នាក់ជាតិ៖
ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងក្រុមគ្រួសារដែលបានចាក់វាក់សាំងកូវីសែល ដូសទី១រួចហើយ សូមទំនាក់ទំនងទៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីទទួល បានព័ត៌មាននៃចាក់វ៉ាក់សាំងកូវីសែលដូសទី២ ដោយ( គ.វ.ក-១៩) បានរៀបចំចាត់ចែងជាមួយអគ្គលេខាធិការដ្ឋាន ទាំងពីរនេះរួចហើយ។
ទីតាំងចាក់វ៉ាក់សាំងកូវីសៃលដូសទី២ជូនថ្នាក់ដឹកនាំជាន់ខ្ពស់៖
ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឋានៈទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ និងក្រុមគ្រួសារ ដែល បានចាក់វ៉ាក់សាំងកូវីសែលដូសទី១រួច ដល់ពេលចាក់វាក់សាំងកូវីសែលដួសទី២ សូមអញ្ជើញទៅចាក់ជួសទី២ នៅ មន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០២១។
-ទីតាំងចាក់វ៉ាក់សាំងកូវីសែលដូសទី២ជូនអ្នកដទៃទៀត៖
ដោយវ៉ាក់សាំងកូវីសែលសម្រាប់ដូសទី២បានរក្សាទុកសម្រាប់អ្នកចាក់ដូសទី២ នៅតាមទីតាំងដែលបាន ចាក់កាលពីដូសទី១រួចហើយ ដូចនេះក្រៅពីថ្នាក់ដឹកនាំខាងលើ សូមអ្នកដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ដទៃទៀត ដែលបានចាក់ដូសទី១នៅតាមមន្ទីរពេទ្យជាតិ(មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និង ទារក និងមន្ទីរពេទ្យ១៦ឧសភា) និងទីតាំងអគ្គិសនីកម្ពុជា (ចាក់ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា)កន្លងមក សូម អញ្ជើញទៅចាក់វ៉ាក់សាំងកូវីសែលដូសទី២នៅមន្ទីរពេទ្យជាតិនានា និងទីតាំងអគ្គិសនីកម្ពុជាដែលបុគ្គលបានចាក់ដូសទី១ ដូចមានកំណត់ក្នុង -ឧបសម្ព័ន្ធ១» តាមកាលបរិច្ឆេទដូចមានកំណត់ក្នុង“ឧបសម្ព័ន្ធ២»។
សូមអានទាំងស្រុងនូវសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ កូវីសែល (AstraZeneca) ដូសទី២ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ៕
ដោយ ៖ សិលា