ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ស​ ថេត​ បន្ត​ចុះសួរសុខទុក្ខកងកម្លាំង ត្រួតពិនិត្យស្ថានភាពទូទៅ តាមគ្រប់គោលដៅបិទខ្ទប់​ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅតែបន្តសកម្មភាពចុះសួរសុខទុក្ខកងកម្លាំង ត្រួតពិនិត្យស្ថានភាពទូទៅ តាមគ្រប់គោលដៅបិទខ្ទប់ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ​ ដង្កោ​ និងពោធិ៍សែនជ័យ​។

ក្នុងប្រតិបត្តិការនោះ​ លោកស្នងការ​ បានណែនាំដល់កងកម្លាំងដែលឈរជេីងតាមគោលដៅទាំងអស់ ត្រូវតែធ្វេីតែអនុវត្តតាមបទបញ្ជា​ និងធ្វេីការត្រួតពិនិត្យឲ្យបានម៉ត់ចត់ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ជាមួយគ្នានេះ​ លោកស្នងការ ក៏សូមអំពាវនាវដល់បងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! ហើយ​ត្រូវ​អនុវត្ត​វិធានការ “៣កុំ និង៣ការពារ” អោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា!៕ដោយ​៖ស​ តារា​


ចែករំលែក៖