ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសង្កាត់ចោមចៅទី៣​ចុះបិទផ្សារលក់ដូរបណ្តោះអាសន្នដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩​

ចែករំលែក៖

    ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២១នេះរដ្ឋបាលចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានបន្តចុះបិទផ្សារដែលបងប្អូនអាជីវករលក់ដូរនិងលក់លេីចិញ្ចេីមផ្លូវជាប់រោងចក្រជាបណ្តោះអាសន្នដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ 

  លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​ បានឲ្យដឹងថា​ កាលពីថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២១​ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានចេញសេចក្តីសម្រេចជូនដំណឹងបិទផ្សារ

ក្នុងមូលដ្ឋានចំនួន១៨ផ្សារជាបណ្តោះអាសន្នជៀសវាងនៃការរីករាលដាលជំងឺកូវីដ-១៩​ ។ 

រហូតមកដល់ថ្ងៃទី៣០​ ខែឆ្នាំដដែល​ បងប្អូនអាជីវករនៅតែបន្តលក់ដូរទៀត​នៅក្នុងផ្សារព្រៃទា​ ផ្សារជិតរោងចក្រសាន់ស្កាយ ទាំងនៅក្នុងផ្សារ​ក្រៅផ្សារ​ និងតាមចិញ្ចេីមផ្លូវ​ ទេីបលោក​ វ៉ា សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បញ្ជាឲ្យរូបលោក​ជាចៅសង្កាត់រងដឹកនាំកម្លាំងចុះទៅធ្វេីការណែនាំម្តងទៀតមិនអនុញ្ញាតឲ្យបងប្អូនអាជីវករបន្តលក់ដូរតទៅទៀតទេ។ ដូចនេះសូមបងប្អូន អាជីវករ និង ប្រជាពលរដ្ឋមេត្តាយោគយល់ និង អាធ្យាស្រ័យផង ។

សូមបងប្អូនចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភបាលនិងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន​  បេីមិនមានការចាំបាច់សូមមេត្តាកុំចេញពីផ្ទះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖