ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត បន្ទាប់ពីជនជាតិចិទាំង០២នាក់នេះផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូដឹកជនជាតិចិនទាំង០២នាក់នេះ សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ។
សូមបញ្ជាក់ថា, ដឹងហើយឮហើយ អំពីវិធានការអនុវត្តច្បាប់ ទៅលើអ្នកដែលបានរត់គេចពីកន្លែងធ្វើចត្តាឡីស័ក និងអ្នកនាំមនុស្សគេចចេញពីកន្លែងធ្វើចត្តាឡីស័ក នៅតែមានបុគ្គលមួយចំនួនតូចបំពានច្បាប់ ទើបអាជ្ញាធរខេត្តព្រះសីហនុប្រើវិធានការក្តៅតាមវិធានការផ្លូវច្បាប់ ដោយគ្មានលើកលែងនិងយោគយល់ឡើយ៕
ដោយ ៖ សិលា