ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី០១ ខែឧសភា ឆ្នាំ២០២១ លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោកអភិបាលខណ្ឌបានដឹកនាំក្រុមការងារចុះពិនិត្យរៀបចំទីតាំងដំទ្បើងស្តង់ជូនបងប្អូនអោយមានរបៀបរៀបរយលក់ដូរ បណ្តោះអាសន្នខណៈជំងឺកូវីដ-១៩កំពុងតែផ្ទុះខ្លាំង។
លោកស្រីអភិបាលរងខណ្ឌបានឲ្យដឹងថាក្នុងការចុះពិនិត្យរៀបចំកន្លែងស្តង់លក់ដូរនេះគឺដើម្បីឱ្យបងប្អូនជាអាជីវករត្រូវមានគម្លាតសុវត្ថិភាព សោភ័ណ្ឌភាព និងអនាម័យ ក្នុងកំទ្បុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនឹងក្រុងតាខ្មៅ ក្នុងនោះក៏មានខណ្ឌច្បារអំពៅយើងដែរ ហើយដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ ។ ទីតាំងដែលកំពុងរៀបចំនោះគឺស្ថិតនៅតាមផ្លូវព្រែកប្រាំង ក្រោយវត្តនិរោធ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លោកស្រីអភិបាលរងក៏សូមឲ្យបងប្អូនជាអាជីវករនឹងប្រជាពលរដ្ឋដែលទៅទិញបន្លែ ត្រី សាច់នៅទីនោះសូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជូន ត្រូវពាក់ម៉ាស់ បាញ់អាល់កុល ឬជែល លាងដៃ រក្សាគម្លាតសុវត្តិភាពសង្គមត្រូវចូលរួម ៣ការពារ នឹង៣កុំ៕
ដោយ៖ ចន្ទ លីហ្សា