ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ រងការចោទប្រកាន់ថា បានយកកាំភ្លើងបាញ់សម្លាប់គោរបស់អ្នកស្រុកនៅក្នុងបរិវេណសាលាស្រុករបស់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អភិបាលស្រុកសាមគ្គីមានជ័យ លោក វន ស៊ីផា ត្រូវបានអ្នកស្រុកចោទប្រកាន់ថា បានយកាំភ្លើងបាញ់ សត្វគោរបស់អ្នកស្រុក បណ្តាលឲ្យងាប់នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ខណៈដែលសត្វគោទាំងនោះបានចូលទៅ ស៊ីស្មៅនៅក្នុងសាលាស្រុកនេះ ។ ហេតុការណ៍ដែលកើតឡើងបង្ករការផ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ។

សត្វគោដែលងាប់នៅក្នុងបរិវេណសាលាស្រុកនេះ ជាគោឈ្មោលមានអាយុ៩ខែហើយ ដែលមានម្ចាស់ឈ្មោះ ខែក គឿន អាយុ៤៥ឆ្នាំជាប្តី និង ប្រពន្ធឈ្មោះ ឡឹក ស្រី ទាំងពីរនាក់ប្តីប្រពន្ធ រស់នៅភូមិមានក លិច ឃុំមានក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ម្ចាស់គោបាប្រាប់អ្នកសារព័ត៌មានថា, គោរបស់គាត់ដែលងាប់នៅក្នុងបរិវេណសាលាស្រុក ពិតជាបានងាប់ដោយសារគ្រាប់កាំភ្លើងពិតប្រាកដមែន ដោយសារនៅស្នាមរបួសត្រង់ក្បាលសត្វគោ បានធ្លុះចូល ខណះគាត់បានយកម្រាមដៃស្ទាបទៅឃើញ ដែលជាស្នាមគ្រាប់កាំភ្លើង ។
ប្រភពពីប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា, នៅមុនពេលកើតហេតុ មានសត្វគោមួយហ្វូងបានចូលទៅក្នុង បរិវេណសាលាស្រុកសាមគ្គីមានជ័យ ស្រាប់តែនៅពេលកើតហេតុ មានឮសម្លេងកាំភ្លើងផ្ទុះ២គ្រាប់ ចេញពីបរិវេណនៃសាលាស្រុកនេះ រួចសត្វគោបានផ្អើលបែកហ្វូង ដែលដំបូង ពលរដ្ឋនៅក្បែរខាងស្មានតែកង់ឡានបែក ស្រាប់តែឃើញសត្វគោរបស់ពលរដ្ឋនេះបានងាប់១ក្បាលនៅនឹងកន្លែង ដែលមានឈាម និង របួសក្បាលផងដែរ ។
ពាក់ព័ន្ធនិងករណីនេះ កាលពី ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យបាន ធ្វើការបដិសេធន៏ថា លោកមិនបានយកកាំភ្លើងបាញ់សត្វគោរបស់ប្រជាពលរដ្ឋនោះទេ ។ ដោយឡែក លោកសេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យបាន បានបញ្ជាក់ថា សត្វគោនេះងាប់ដោយសារនិងដំថ្មតែប៉ុណ្ណោះ ។
ករណីនេះប្រសិនបើពិតដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋពិតប្រាកដ ថាតើនឹងប្រឈមមុននឹងផ្លូវច្បាប់ យ៉ាងដូចម្តេច ពាក់ព័ន្ធនិងការប្រើប្រាស់អាវុធ ព្រោះកន្លងទៅរាល់ការផ្ទុះអាវុធទាំងចេតនា និង អចេតនាមក សមត្ថកិច្ចត្រូវតែធ្វើការស្រាវជ្រាវ និង ឃាត់រកជនដៃដល់យកមកផ្តន្ទាទោស ។ ចុះពេលនេះអភិបាលស្រុកទាំងមូល ជាថ្នាក់ដឹកនាំនៃរដ្ឋបាល ស្រុកមួយ ជាឪ ពុកម្តាយ របស់អ្នកស្រុក បែជាគ្មានគុណធម៌ និង ព្រហ្មវិហារធម៌បែបនេះ តើការផ្ទុះអាវុធបែបនេះវាត្រឹមត្រូវដែលឬទេ ក្នុងនាមជាអភិបាលស្រុកមួយទាំងមូល ។
មជ្ឈដ្ឋាននានាកំពុងរង់ចាំមើលអំពីចំណាត់ការរបស់អាជ្ញាធរខេត្ត ថាតើនឹងដាក់វិធានការណ៍នេះបែបណា ថាតើអាជ្ញាធរខេត្ត និងជឿលើសមត្ថកិច្ចដែលចុះទៅស្រាវជ្រាវដែលចុះទៅស្រាវជ្រាវករណីនេះ ឬជឿការរៀបរាប់របស់ប្រជាពលរដ្ឋដែលនិយាយការពិត។
រឿងដំរីចាប់យកចង្អេរមកបាំង ត្រឹមលោកអភិបាលស្រុក អធិការស្រុក តើជិតទេ ? ៕

ដោយ ៖ សិលា


ចែករំលែក៖