ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ តែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់ដង្ហេីមចេញចូល គ្រប់ទីកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​​ បានឱ្យកម្លាំងបញ្ជាការដ្ឋានអង្គរក្ស​ និងបញ្ជាការដ្ឋានកាំភ្លេីងធំ​ អគ្គបញ្ជាការ​ ដឹកជញ្ជូនសម្ភារៈ​ ស្បៀង​ គ្រឿងឧបភោគ​ បរិភោគ​​ ដេីម្បីប្រគល់ជូនដល់រដ្ឋបាលសាលាខេត្តព្រះសីហនុ ក្នុងការផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតរស់នៅកន្លែងបិទ​ខ្ទប់​​ដោយសារជម្ងឺកូវីដ-១៩ ក្នុងមូលដ្ឋានខេត្តព្រះសីហនុ។ ក្នុងនោះដែរអាជ្ញាធរ និងក្រុមការងារបាន ក៏សូមថ្លែងអំណរគុណចំពោះលោក សាយ​ សំអាល់​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ​ និងលោក លូ​ គឹមឈន់​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ និងលោក គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាល​ខេត្តព្រះសីហនុ​​ ដែលបានយកចិត្តទុកដាក់ជួយទំនុកបម្រុងនូវថវិកា ម្ហូបអាហារ កន្លែងស្នាក់នៅ​ ដល់នាយទាហាន-ពលទាហា​ន​  ព្រមទាំងជួយលសម្រួលគ្រប់លក្ខណៈ​ ដេីម្បីងាយស្រួលក្នុងការបំពេញភារកិច្ចបម្រេីដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងមូលដ្ឋានខេត្តព្រះសីហនុ៕

ដោយ ៖ សិលា


ចែករំលែក៖