ភ្នំពេញ៖ បុរសម្នាក់បានដាក់ជណ្តេីរបំណងឡើងបិទបារ៉ែតភ្លេីងដេីម្បីតដាក់កង្ហារស្រាប់តែប៉ះខ្សែភ្លេីងអត់ស្រោមឆក់ធ្លាក់មកក្រោមស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចតូបជួល ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស៊ាង ប៉ុនណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតនៅភូមិកៀនជ្រៃក្រៅ ឃុំកៀនជ្រៃក្រៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ ស៊ុម សុខា អាយុ៣៩ឆ្នាំ មុខរបរបេីកសម្អាងការ។
តាមប្រភព័ត៌មានពីប្រពន្ធបានឲ្យដឹងថា មុនពេលកេីតហេតុប្តីរបស់គាត់បានយកដែកបំណងតដាក់កង្ហារ ពេលនោះក៏យកជណ្តេីរដែកមកឡេីងបិទបារ៉ែត តែគាត់ដាក់ប៉ះជាមួយខ្សែភ្លេីងក៏ឆ្លងចរន្តអគ្គិសនីឆក់ធ្លាក់មកក្រោម ។
ប្រភពដដែលបានបន្តថា ភ្លាមនោះរូបគាត់ក៏ចេញមកមេីលឃេីញប្តីរបស់គាត់ដេកដួលនៅនឹងដីទេីបស្រែកឲ្យអ្នកជិតខាងជួយនិងដឹកយកទៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះក៏បានស្លាប់បាត់ទៅហេីយទេីបដឹកមកវិញនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងរួចសមត្តកិច្ចក៏ប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕
ដោយ៖សុខាសែនជ័យ