ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុឌី មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការយោធភូមិភាគពិសេស នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់តាបណ្ដាលគោលដៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន ៣សង្កាត់ ( ចាក់អង្រែក្រោម ចាក់អង្រែលើបឹងទំពុន២ ) ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មេបញ្ជាការយោធភូមិភាគពិសេស បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋទូទៅចាប់ពីអាយុ ១៨ឆ្នាំឡើង ឲ្យទទួលបានវ៉ាក់សាំងដូសទី ១និងដូសទី ២ទាន់ពេលវេលា។ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ។
សូមជម្រាបថា យោធភូមិភាគពិសេស ទទួលខុសត្រូវ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកចំនួន៣ សង្កាត់ ( ចាក់អង្រែក្រោម ចាក់អង្រែលើ និងបឹងទំពុន២) ចំនួន ២៧ភូមិ សរុប ចំនួន ៤២ ៥១៣នាក់នាក់៕
ដោយ ៖ សិលា