ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនក្រោយការបាញ់ប្រហារនៅក្នុងបនល្បែងជិតទីក្រុង Green Bay រដ្ឋ Wisconsin សហរដ្ឋអាមេរិកនៅយប់ថ្ងៃទី១ខែឧសភា(ពេលវេលាអាមេរិក)។
បណ្តាញព័ត៌មាន NBC News បានដកស្រង់សម្តីលោកស្រី Melinda J. Danforth មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រង បនល្បែង Oneida ដែលបានឱ្យដឹងថា មានមនុស្ស ៧-៨នាក់បានត្រូវគ្រាប់កាំភ្លើង ។
តាមការលើកឡើងរបស់ស្នងការប៉ូលិស Green Bay បានឱ្យដឹងថា ការវាយប្រហារគឺនៅក្នុងកាស៊ីណូ និងសណ្ឋាគារ Radisson ។ តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ពលរដ្ឋនៅខាងក្នុងទទួលបានការស្នើឲ្យចាកចេញជាបន្ទាន់។ នៅពេលអ្នកដំណើរចេញដល់ខាងក្រៅក៏ឮសូរសំឡេងផ្ទុះអាវុធពី២០-៣០ គ្រាប់។ នៅពេលនោះជនដៃដល់ត្រូវបានចាប់ខ្លួនដើម្បីស្រាវជ្រាវ។
មន្ត្រីក្នុងតំបន់មិនទាន់ប្រកាសពីមូលហេតុនៅឡើយទេពីការបាញ់ប្រហារនេះ។ គណៈគ្រប់គ្រងបនល្បែង និងសណ្ឋាគារ ក៏បានសម្រេចបិទទ្វារជាបណ្តោះអាសន្ន ដើម្បីបំពេញការស្រាវជ្រាវ៕ដោយ៖ ធីរីណា
រូបភាព៖ TTXVN
រូបភាព៖NBC 26