ខេត្តព្រះវិហារ ៖ ឈើលេខ១ប្រភេទ សុក្រំ និងឈ្លីក ត្រូវបានមេឈ្មួញឈ្មោះ ភ័ក្ត្រនិងគូកន ប្រើរថយន្តសេរីទំនើបៗ មានរថយន្ត សុីណា ចំនួន៣គ្រឿង រថយន្តត្រេអុី ចំនួន២គ្រឿង និងរថយន្តធុនត្រា ពណ៌សចំនួន១គ្រឿង ដឹកឈើប្រភេទលេខ១ ចេញពីភូមិសាស្ត្រស្រុកសង្គមថ្មី ទៅកាន់ខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេច៦២ ឆ្លងកាត់បារ៉ាស់ ក្រុមចម្រុះព្រំប្រទល់ខេត្តព្រះវិហារនឹងខេត្តកំពង់ធំបានយ៉ាងស្រួល ដោយមិនមានការត្រួតពិនិត្យឬបង្ក្រាបឡើយ ការដែលរថយន្តដឹកឈើរបស់មេ
ឈ្មួញដុះស្លែឈ្មោះ ភ័ក្ត្រ ដឹកឆ្លងបារ៉ាសក្រុមសមត្ថកិច្ចចម្រុះបានយ៉ាងងាយបែបនេះ មហាជនដាក់ការសង្ស័យថា សមត្ថកិច្ចចម្រុះនិងសមត្ថកិច្ចជំនាញទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញខាងលើយ៉ាងពិត
ប្រាកដ ។
សមត្ថកិច្ចតូចតាចដែលមិនទទួលបានផលប្រយោជន៍ បានរាយការណ៍ថា ជារៀងរាល់យប់ គេតែងសង្កេតឃើញថា រថយន្តដឹកឈើចំនួន៦គ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនឈើលេខ១ចេញពីភូមិតាសែង ឃុំរណៈសិរ្យ ឃុំស្តៅ កាត់តាមសាលាស្រុកសង្គមថ្មី កាត់មុខស្នាក់ការអាវុធហត្ថ និងកាត់
តាមស្នាក់ការបរិស្ថានការពារបតិកភ័ណ្ឌភ្នំត្បែងដែលមានលោក លំ ផុន ជាប្រធានស្នាក់ការ រួចចេញមកចំនុចភូមិស្វាយប៉ាត រួចបើកតាមបណ្តោយផ្លូវជាតិលេខ៦២ ភ្នំដែក ឆ្លងបារ៉ាស់ ព្រំប្រទល់ជីអោក ចូលទឹកដីកំពង់ធំបានយ៉ាងរំភើយ បើទោះបីរាជរដ្ឋាភិបាលបានបិទបំរាមគោចរណ៍ ហាមប្រជាពលរដ្ឋមិនអោយធ្វើដំណើឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយយ៉ាងណាក៏ដោយ តែរថយន្តដឹកឈើអាចឆ្លងកាត់បានដោយមិនមានការត្រួតពិនិត្យឬបង្ក្រាបនោះទេ សមត្ថកិច្ចដដែលបានរាយការណ៍ថា មូលហេតុដែលរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ភ័ក្ត្រ មិនដឹកចេញតាមផ្លូវពីស្រុកសង្គមថ្មីទៅតាមផ្លូវក្រយាសង្គ្រាមគឺដោយសាទៅមិនរួចជាមួយក្រុមសមត្ថកិច្ចលោក បេន ដែលមានស្នាក់ការចាំត្រួតពិនិត្យត្រង់ចំនុចព្រំប្រទល់ស្រុកជីក្រែង ស្រុកស្ទោងនឹងស្រុកប្រាសាទបាល័ង្ក។
តាមការបញ្ជាក់អោយដឹងថា ក្រុមដឹកឈើរបស់មេឈ្មួញឈ្មោះ ភ័ក្រ្ត ខ្លាចតែកម្លាំងប្រដាប់អាវុធដូចជា អវុធហត្ថ នគរបាលនឹងកម្លាំងបរិស្ថាន បើនិយាយត្រូវជាមួយកម្លាំងទាំងបីនេះហើយ ការដឹកឈើគ្មានអ្នកណាបង្ក្រាបឡើយ ពីព្រោះកម្លាំងមេព្រៃអត់មានអាវុធ ក្រុមឈ្មួញដឹកឈើមិនខ្លាចរអាបន្តិច។
ប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មីបានអោយដឹងថា, ឈើដែលពួកគេកាប់យកមកលក់អោយឈ្មួញ គឺពួកគេឡើងទៅកាប់នៅលើកំពូលភ្នំត្បែង ដែលជាភ្នំការពារបតិកភ័ណ្ឌជាតិភ្នំត្បែង ហេតុអីកម្លាំង បរិស្ថានការពារបតិភ័ណ្ឌជាតិភ្នំត្បែងមិនបង្ក្រាប ? ពីព្រោះឈើនៅលើកំពូលភ្នំត្បែងគេហាមមិនអោយកាប់ កុំថាឡើយឈើលេខ១ឈើលេខ២លេខ៣ក៏គេមិនអោយកាប់ដែរ ដោយសាការគ្រប់គ្រងរបស់សមត្ថកិច្ចជំនាញមានការធូរលុងឬបានផលប្រយោជ ទើបគេបណ្តែតបណ្តោយបែបនេៈលោក លំ ផុន ប្រធានស្នាក់ការបរិស្ថានការពារបតិភ័ណ្ឌភ្នំត្បែង ដែលមានស្នាក់ការនៅស្រុកសង្គមថ្មីមិនអាចទាក់ទងសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី ២ ខែឧសភាឆ្នាំ២០២១ នេះ ។
ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ បានសំណូមពរទៅលោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ សូមមេត្តាជួយពិនិត្យមើលក្រុមចម្រុះនៅព្រំប្រទល់ជីអោក នឹងលោក ចន្ទ័ សុងសុជាតិ មេត្តាពិតនិត្យមើលលោក លំ ផុន ហេតុអីរថយន្តដឹកឈើបើកកាត់មុខស្នាក់ការរាល់យប់មិនបង្ក្រាប៕
ដោយ ៖ វណ្ណៈ