ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី២ ខែឧសភា ឆ្នាំ២០២១នេះ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៧៣០នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ១៦៩នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៧៣០នាក់ (សហគមន៍ ៧២៨នាក់) និងមានអ្នកជាសះស្បេីយចំនួន ១៦៩នាក់ក្នុងនោះរួមមាន៖
– ករណីឆ្លងសហគមន៍ ៧២៨ នាក់
-ករណីបរទេស ២នាក់
ភ្នំពេញ (454) ព្រះសីហនុ (124) កណ្ដាល (107) កំពង់ធំ (14) តាកែវ (11) ព្រៃវែង (6) ត្បូងឃ្មុំ (5) កំពង់ចាម (4) សៀមរាប (2) ស្ទឹងត្រែង (1) ពោធិ៍សាត់ (1) កំពត (1)
គិតត្រឹមព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 14520 នាក់
– អ្នកជាសះស្បើយ= 5369 នាក់
– អ្នកកំពុងព្យាបាល= 9040 នាក់
– អ្នកស្លាប់= 103 នាក់។
កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕ដោយ៖ស តារា