ព័ត៌មានទាន់ហេតុការណ៍៖

អំណោយដ៏ថ្លៃថ្លារបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនដល់ លោក ម៉ែន សុផល្លី ជាមន្ត្រីចូលនិវត្តន៍ នៅតំបន់បិទខ្ទប់

ចែករំលែក៖

ភ្នំពេញ៖ លោក ហុង ឡុង នាយកខុទ្ទកាល័យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគល់ជូនដល់ លោក ម៉ែន សុផល្លី នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ។

លោក ម៉ែន សុផល្លី ជាមន្ត្រីចូលនិវត្តន៍ ដែលបច្ចុប្បន្នកំពុងមានជំងឺប្រចាំកាយ បច្ចុប្បន្ន ស្នាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាតំបន់បិទខ្ទប់ (Lockdown) ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនចំពោះគ្រួសាររបស់ លោក ម៉ែន សុផល្លី ដោយក្តីនឹករលឹក ដែលជានិច្ចកាលលោកស្រី បានគិតគូរអំពីសុខទុក្ខរបស់មន្ត្រីរាជការក្រោមឱវាទ ។

លោកក៏បានជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ និងបាននាំយកអំណោយរបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ប្រគល់ជូនក្រុមគ្រួសារ លោក ម៉ែន សុផល្លី រួមមាន អង្ករ ត្រីខ មី ទឹកត្រី និងទឹកស៊ីអ៊ីវ ៕

ដោយ ៖ សិលា


ចែករំលែក៖