ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងគឺលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឱ្យផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគមាន មី ត្រីខ ទឹកសុទ្ឋ ទឹកក្រូច អាវភ្លៀង ភេសជ្ជៈប៉ូវកម្លាំង និងថវិកាចំនួន ៣៦,៤០០,០០០រៀល ចែកជូនដល់លោក-លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្រ្តីទាំងអស់ក្នុងអធិការដ្ឋាននគបាលខណ្ឌសែនសុខដែលបានចុះការពារបិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយក្នុងនោះម្នាក់ៗទទួលបានទឹកសុទ្ឋ២កេស មី១កេស ទឹកក្រូច ១កេស ភេសជ្ជៈប៉ូវកម្លាំង១កេស ត្រីខ ១យួរ អាវភ្លៀង១ និងថិកាចំនួន២៨០,០០០រៀល៕
ដោយ៖ ចន្ទ លីហ្សា