ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញមេត្តាជ្រាបថា ក្រសួងបាន អនុញ្ញាតជាផ្លូវការ ឲ្យសេវាសុខាភិបាលឯកជនចំនួន៣ ទីតាំងនឹងមានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។
សេវា សុខាភិបាលឯកជនទាំងនោះបានទទួលសិទ្ធិធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ផងដែរ ហើយសេវាសុខាភិបាលឯកជននោះ មានឈ្មោះ និងអស័យដ្ឋានដូចខាងក្រោម ៖
១. មន្ទីរពេទ្យ សង់ត្រាល់ ផ្ទះលេខ ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
២. មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ ៨៨៨ ផ្លូវសហព័ន្ធរុស្សុីសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣. មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទទួលបាននូវសេចក្ដីជូនព័ត៌មាននេះ សូមសាធារណជនទាំងអស់នៅក្នុងរាជធានីភ្នំពេញ សូមធ្វើការទំនាក់ទំនងតាម អស័យដ្ឋានខាងលើពាក់ព័ន្ធនឹងការពិនិត្យថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩៕
ដោយ៖ សុខ ខេមរា