កម្លាំងទាហានរុស្ស៊ី ប្រមាណ១២ពាន់នាក់ បានហ្វឹកហាត់នៅទីលានឯករាជ្យ ដើម្បីត្រៀមរៀបចំដង្ហែក្បូនព្យុហយាត្រានៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១។
ការហ្វឹកហាត់ធ្វើឡើងនៅទីលាន Alabino ជាយក្រុងមូស្គូ តាំងពីថ្ងៃទី៣០ ខែមេសា ដោយមានការចូលរួមពីទាហាន១២ពាន់នាក់ រថក្រោះរថពាសដែក មីស៊ីល១៩០គ្រឿង និងយន្តហោះចម្បាំង ៧៦គ្រឿង។
កងពលរថក្រោះ ដែលមានតួនាទីការពារទីក្រុងតូក្យូ បានចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ។កងពលនេះបំពាក់ដោយអាវុធទំនើបៗបំផុត នៅក្នុងជួរកម្លាំងទាហានជើងគោករុស្ស៊ី។
កាលពីឆ្នាំ២០២០ ពិធីដង្ហែក្បួនព្យុហយាត្រាខួបជ័យជម្នះ៧៥ឆ្នាំត្រូវបានពន្យារពេលដោយសារតែការឆ្លងកូវីដ-១៩កើនឡើងខ្ពស់។ ប៉ុន្តែនៅឆ្នាំនេះរុស្ស៊ីបានរៀបចំចំថ្ងៃទី៩ខែឧសភា បើទោះបីនៅមានករណីឆ្លងច្រើននៅឡើយក្តី។
បច្ចុប្បន្នរុស្ស៊ី នៅមានករណីឆ្លងកើនឡើង ជាង ៤,៨លាននាក់ និងស្លាប់ជាង១១១ពាន់នាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក រុស្ស៊ីមានករណីឆ្លងថ្មី៧៧៧០នាក់ និងស្លាប់៣៣៧នាក់៕
ដោយ៖ ធីរីណា(រូបភាព៖Vitaly Kuzmin)