ព័ត៌មានទាន់ហេតុការណ៍៖

Man City ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

ចែករំលែក៖

ក្រុមមេឃខៀវ Manchester City បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League លើកដំបូងរបស់ពួកគេ ខណៈដែលពួកគេបានយកឈ្នះក្រុមបារាំង Paris St-Germain នៅឯកីឡដ្ឋាន Etihad ដើម្បីទទួលបានជ័យជម្នះទាំងពីរជើង (ជើងទី១ឈ្នះ២ទល់១ និងជើងទី២នេះ ឈ្នះ២ទល់០)សរុបទាំង២ជើងឈ្នះ៤ទល់១។

យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៥ ឧសភានេះបានឲ្យដឹងថា នៅក្នុងការប្រកួតដែលលេងក្នុងស្ថានភាពធ្លាក់ព្រិលនោះខ្សែបម្រើប្រយុទ្ធ Riyad Mahrez រកបានគ្រាប់បាល់ដ៏អស្ចារ្យទាំង២គ្រាប់ គឺនៅនាទីទី១១ និងនាទីទី៦៣ ។

ក្រុម PSG បានរងការគាបសង្កត់ពីក្រុមម្ចាស់ផ្ទះយ៉ាងខ្លាំង នៅពេលដែលខ្សែប្រយុទ្ធលំដាប់ពិភពលោក Kylian Mbappe ត្រូវបានដាក់កម្រិតលើកៅអីបម្រុងដោយសារតែបញ្ហារបួស។

ក្នុងការប្រកួតជើងទី២នេះ បើទោះបីក្រុមភ្ញៀវ PSG បានគ្រប់គ្រងបាល់ច្រើនជាងក្រុមម្ចាស់ផ្ទះក៏ដោយក៏មិនអាចធ្វើអ្វីបានឡើយទៅលើក្រុម Man City

សមាជិកក្រុម PSG កីឡាករ Angel di Maria ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៦៩ ដោយសារបង្កកំហុសទៅលើសមាជិកក្រុម Man City កីឡាករ Fernandinho

ក្រុម Man City បានគ្រប់គ្រងយ៉ាងពេញលេញដើម្បីរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Pep Guardiola ត្រូវប៉ះក្រុម Chelsea Real Madrid ដែលត្រូវប្រកួតគ្នាជើងទី២នៅរាត្រីនេះ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រគឺធ្វើឡើងក្នុងទីក្រុងអ៊ីស្តង់ប៊ុលនៅពីថ្ងៃទី២៩ ខែឧសភាខាងមុខ។

ក្រុម Manchester City គឺជាក្រុមអង់គ្លេសទី៩ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ European Cup / Champions League ច្រើនជាងប្រទេសដទៃទៀត (អាឡឺម៉ង់ និងអុីតាលី មាន៦ក្រុមប៉ុណ្ណោះ) ។

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Man City បានបញ្ចប់ការប្រកួតជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ចំនួនលើកជាប់គ្នាដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកទី១ ចាប់តាំងពីឆ្នាំ២០១០-២០១១ ពេលគាត់ដឹកនាំក្រុម Barcelona

ក្រុម Man City បានឈ្នះការប្រកួតក្របខ័ណ្ឌវគ្គជម្រុះ Champions League ចំនួន៧លើកជាប់គ្នា ដែលជាក្រុមឈ្នះយូរជាងគេបំផុតក្នុងក្រុមនៅអង់គ្លេសក្នុងប្រវត្តិសាស្ត្រ European Cup / Champions League ។ ក្រុម៣ទៀតបានឈ្នះ៦លើកជាប់គ្នាគឺ Manchester United (១៩៦៥-១៩៦៦), Leeds United (១៩៦៩-១៩៧០) និង Arsenal (២០០៥)

ដោយ៖ ភារៈ


ចែករំលែក៖