ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាន់ យុត្ថា នាំយកអំណោយដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី លឹម គានហោ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១១១ គ្រួសារ

ចែករំលែក៖

ខេត្តកណ្តាល៖ រសៀលថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ លោក ចាន់ យុត្ថា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកំពង់អុស និងសារការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១១១ គ្រួសារ ដែលមានជីវភាពខ្វះខាត នៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ៥០ គក ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខកំប៉ុង ១១ កំប៉ុង ។

សូមបញ្ជាក់ជូនថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ មក នេះគឺជាលើកទី ២ ហើយ ដែលលោករដ្ឋមន្ត្រីបានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៕

ដោយ ៖ សិលា


ចែករំលែក៖