ព័ត៌មានទាន់ហេតុការណ៍៖

តារាកំប្លែង យ៉េៗ និយាយទាំងអរផងយំផងក្រោយទទួលលទ្ធផលជាពីជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែង នាងយ៉េៗ បានថ្លែងទាំងអរផងយំផងរៀបរាប់ក្នុងវីដេអូខ្លីមួយបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថានាងបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយនៅរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ។ នាងបាននិយាយថា នាងបានចេញទៅវិញហើយ នាងសប្បាយចិត្តនាងបានជាហើយ ។
ទទួលបានដំណឹងនេះដែរក៏មានសិល្បករប្រុសស្រីជាច្រើនបានថ្លែងសារសាទរទៅកាន់តារាកំប្លែងរូបនេះក្រោយពីបានឃើញវីដេអូ និងដំណឹងដ៏រីករាយសម្រាប់នាង ខណៈដែលក្នុងអំឡុងពេលដែលនាងបានសម្រាកព្យាបាលជំងឺនៅអាគាព្រីមៀសែនសុខនោះដែរ នាងទទួលបានការលើកទឹកចិត្តច្រើនពីសិល្បកររួមអាជីព រួមទាំងការជួយចែករំលែកដោយការផ្តល់ជាថវិកា និងអាហារសម្រន់ជាហូរហែទៅកាន់នាងព្រោះតែនាងគឺជាតារាកំប្លែង ដែលទទួលបានការរាប់អានច្រើនពីអ្នកក្នុងនិងក្រៅចង្កោមសិល្បៈ។
គេចាំបានដែរថា តារាសម្តែង និងកំប្លែង នាងយ៉េៗ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីរាត្រីថ្ងៃទី២០ ខែមេសាឆ្នាំ ២០២១នេះ ក្រៅពីនាងក៏មានសមាជិកគ្រួសារនាងច្រើនជាង១០នាក់ផ្សេងទៀតដែលរស់នៅតំបន់ផ្សេងពីនាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ដែរ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖