ព័ត៌មានទាន់ហេតុការណ៍៖

នៅម៉ោង ០៩:០០នាទីព្រឹកនេះ! រដ្ឋបាលរាជធានីភ្នំពេញធ្វើសន្និសីទសារព័ត៌មាន ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១នេះ នឹងផ្សាយផ្ទាល់ពិសេសសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីទូរទស្សន៍ជាតិកម្ពុជា ពីសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ។

វាគ្មិនចូលរួម៖
១/. លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
២/. លោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
៣/. លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ៕

 

ដោយ ៖ សិលា


ចែករំលែក៖