ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបុកក្មេងប្រុសម្នាក់ស្លាប់នៅនឹងកន្លែង ស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសអាយុ៦ឆ្នាំ ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីរថយន្តដឹកដី១គ្រឿងបានបុកក្មេងរងគ្រោះ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅលើផ្លូវក្រាលកៅស៊ូលេខ ៥០-សេ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣-៤ ស្ថិតនៅក្នុងភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្បានឲ្យដឹងថា ជនរគ្រោះមានឈ្មោះឈ្មោះ ភាព មន្រ្ទី ភេទប្រុស អាយុ ០៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិអណ្តូងរនុក ឃុំត្រងិលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិចចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានដើរចេញពីមុខផ្ទះរបស់ខ្លួន ឆ្លងមកលើផ្លូវកៅស៊ូរត់តាមជីតាពេលដល់ពាក់កណ្តាលផ្លូវ បានរត់ត្រឡប់បកក្រោយ ពេលដែលកំពុងរត់ឆ្លង ក៍ស្រាប់តែមានរថយន្តដឹកដីមួូយគ្រឿងពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0471ពីរទិសខាងលិចទៅទិសខាងកើត បើក បរដោយឈ្មោះ ដាភេទប្រុស អាយុ៤២ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេច ដោយទុករថយន្តចោលនៅកន្លែង កើតហេតុ។

ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង ដើម្បីបន្តអនុវត្តតាមនីតិវិធី ៕

ដោយ ៖ ចន្ថា


ចែករំលែក៖