សារព័ត៌មាន ABC News នៅថ្ងៃទី៥ខែឧសភា បានផ្សាយថា មានមនុស្ស៤នាក់ស្លាប់ ក្រោយពីយន្តហោះធុនតូចមួយគ្រឿងធ្លាក់ទៅលើផ្ទះពលរដ្ឋនៅទីក្រុង Hattiesburg ក្នុងរដ្ឋ Mississippi អាមេរិក ។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់កំពុងតែស្រាវជ្រាវ ។
យន្តហោះធុនតូចប្រភេទ Mitsubishi MU-2B-60 ដឹកអ្នកដំណើរ២នាក់និងអាកាសយានិកម្នាក់ បានធ្លាក់ទៅលើផ្ទះពលរដ្ឋនៅពាក់កណ្តាលយប់ថ្ងៃទី៥ខែឧសភា (ពេលវេលាអាមេរិក) ក្រោយការហោះហើរចេញពីទីក្រុង Wichita Fallsក្នុងរដ្ឋតិចសាស់អាមេរិក។ ករណីគ្រោះថ្នាក់នោះបានសម្លាប់មនុស្ស៤នាក់ និងពលរដ្ឋរស់នៅក្នុងផ្ទះដែលយន្តហោះបុកចំម្នាក់ទៀត។
ស្នងការប៉ូលិសទីក្រុង Hattiesburg បានឱ្យដឹងថាហេតុការណ៍គ្រោះថ្នាក់ខាងលើបានផ្តលព័ត៌មានទៅឱ្យនាយកដ្ឋានអាកាសចរណ៍សហរដ្ឋអាមេរិក FAA ស្រាវជ្រាវ។ មន្ត្រីក្នុងតំបន់បានបិទទីតាំងគ្រោះថ្នាក់ ដើម្បីទុកឲ្យ FAA និងគណៈកម្មការសុវត្ថិភាពចរាចរណ៍ធ្វើការស្រាវជ្រាវ។
នៅក្នុងសេចក្តីប្រកាស ស្នងការប៉ូលិស HattiesBurg បានស្នើពលរដ្ឋរស់នៅក្នុងតំបន់ដែលមានយន្តហោះធ្លាក់ផ្តល់ព័ត៌មាន និងបំណែកយន្តហោះ ប្រសិនបើមាន ដើម្បីបំពេញការស្រាវជ្រាវ៕
ដោយ៖ ធីរីណា(រូបភាព៖AP)