ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្រុងព្រះសីហនុ កត់លេខទូរសព្ទ័មន្ត្រីក្រុមការងារតាមសង្កាត់នីមួយៗ ទុកទំនាក់ទំនងក្នុងករណីជួបបញ្ហាណាមួយ ដូចជាកង្វះស្បៀងអាហារ ឬមានបញ្ហាសុខភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្រុងព្រះសីហនុ កត់លេខទូរសព្ទ័មន្ត្រីក្រុមការងារតាមសង្កាត់នីមួយៗ ទុកទំនាក់ទំនងក្នុងករណីជួបបញ្ហាណាមួយ ដូចជាកង្វះស្បៀងអាហារ ឬមានបញ្ហាសុខភាពនិងត្រូវធ្វើដំណើរបន្ទាន់ទៅមន្ទីរពេទ្យជាដើម ។ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា កន្លងមកសង្កេតឃើញបងប្អូនប្រជាពលរដ្ឋសាកសួរព័ត៍មានផ្សេងៗតាមរយៈបណ្តាញផ្សព្វផ្សាយផង ឬតាមមន្ត្រីមួយចំនួន ប៉ុន្តែករណីខ្លះទាំងបណ្តាញផ្សព្វផ្សាយឬក៍មិនមែនមន្ត្រីជំនាញទទួលខុសត្រូវនោះ មិនអាចផ្តល់ចម្លើយបាន នាំដល់ការអាក់អន់ស្រពន់ចិត្ត ។ ហេតុដូចនេះរដ្ឋបាលខេត្តសូមឲ្យប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ កត់ត្រាលេខទូរសព្ទ័ខាងក្រោមនេះទុកជាប់ខ្លួន ដើម្បីទាក់ទងសាកសួរព័ត៍មានចំគោលដៅ និងមានដំណោះស្រាយជាក់ស្តែង។

លេខទូរសព្ទ័ក្រុមការងារតាមសង្កាត់នីមួយៗមាន ដូចខាងក្រោម៖
+ លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារ សង្កាត់លេខ ១
លេខទូរស័ព្ទ ០៨៦/០១៧/០៦៧ ៦៦២៦២២

– លោកឈិត សូផាត ចៅសង្កាត់លេខ១
លេខទូរស័ព្ទ ០១៦ ៩០៩៦៦៤

+លោកស្រីឈុន ដារី ប្រធានក្រុមការងារសង្កាត់លេខ២
លេខទូរស័ព្ទ ០១៦ ៤៩៨៥៥៨

– លោកស្រីសំរិត សុខេមរា ចៅសង្កាត់លេខ២
លេខទូរស័ព្ទ ០១៦ ៤២៩២៧៧

+ លោកសន កុសល ប្រធានក្រុមការងារសង្កាត់លេខ៣
លេខទូរស័ព្ទ ០១៦ ៨៨០៨៩២

– លោកកាន់ ឡឹង ចៅសង្កាត់លេខ៣
លេខទូរស័ព្ទ ០១២ ៧៣២៤៦១ និង ០៩៧ ៧៣៣៦៧៦៧

+ លោកអៀម សារិន ប្រធានក្រុមការងារសង្កាត់លេខ៤
លេខទូរស័ព្ទ ០១៦ ៨៨៤៥៨៨

– លោកសេង នីម ចៅសង្កាត់លេខ៤
លេខទូរស័ព្ទ ០១៦ ៣៣៣៧៦៦ ៕

ដោយ ៖ សិលា


ចែករំលែក៖